អគ្គលេខាធិការដ្ឋាន នាយកដ្ឋានគ្រប់គ្រង់ទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
National Election Committee (NEC)

របៀបស្វែងរកបញ្ជីឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត

ដើម្បីស្វែងរកឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតយើងត្រូវអនុវត្តដូចតទៅ ៖

I. របៀបស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជី តាមរយៈឈ្មោះ

 1. ចុចលើប្រអប់ ស្វែងរកតាមរយៈឈ្មោះ
 2. សូមជ្រើសរើស រាជធានី/ខេត្ត ដែលលោអ្នកបានចុះឈ្មោះ (ដាច់ខាតត្រូវជ្រើសរើស)
 3. ជ្រើសរើស ឃុំ/សង្កាត់ និង ការិយាល័យ ដែលលោកអ្នកបានចុះឈ្មោះ
 4. រួចបំពេញ នាមត្រកូល នាមខ្លួន និង ជ្រើសរើស ភេទ របស់លោកអ្នក
 5. បន្ទាប់មកចុចលើប៊ូតុង ស្វែងរក

សំគាល់ៈ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) ពីមុខតម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន

II. របៀបស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជី តាមរយៈអត្តលេខ

 1. ចុចលើប្រអប់ ស្វែងរកតាមរយៈអត្តលេខ
 2. វាយបញ្ចូល អត្តលេខ ដែលមានក្នុងទម្រង់ ១០២២ ដែលលោកអ្នកបានចុះឈ្មោះ ។
 3. បន្ទាប់មកចុចលើប៊ូតុង ស្វែងរក

សំគាល់ៈ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) ពីមុខតម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន

III. របៀបស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជី តាមរយៈលេខអត្តសញ្ញាណប័ណ្ណ

 1. ចុចលើប្រអប់ ស្វែងរកតាមរយៈលេខអត្តសញ្ញាណប័ណ្ណ
 2. វាយបញ្ចូល លេខអត្តសញ្ញាណប័ណ្ណ សាម៉ីខ្លួន ។
 3. បន្ទាប់មកចុចលើប៊ូតុង ស្វែងរក

សំគាល់ៈ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) ពីមុខតម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន

IV. របៀបស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជី តាមរយៈឯកសារបញ្ជាក់អត្តសញ្ញាណ

 1. ចុចលើប្រអប់ ស្វែងរកតាមរយៈឯកសារបញ្ជាក់អត្តសញ្ញាណ
 2. វាយបញ្ចូល លេខឯកសារបញ្ជាក់អត្តសញ្ញាណ សាម៉ីខ្លួន ។
 3. បន្ទាប់មកចុចលើប៊ូតុង ស្វែងរក

សំគាល់ៈ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) ពីមុខតម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន